I don't mind even if I die

※ 자동재생시 소리가 안나올 경우, 상단의 [ 주의요함 > 사이트설정 > 소리 ]허용으로 변경해주세요! 공지 자세히보기 ▶

시 ការប្រកួតភាពយន្តខ្លី ២៩នាទី ដែលមានដំណើររឿងទាក់ទងនឹងខ្សែជីវិតរបស់អ្នក My Life, My Story .
សួស្តីអ្នកទាំងអស់គ្នា យើងខ្ញុំសូមធើ្វការពន្យល់បនែ្ថមដើម្បីអោយអ្នកទាំងអស់គ្នាបានយល់ច្បាស់ពីការប្រកួតភាពយន្តខ្លី ២៩នាទីMy Life, My Story ខាងលើនេះដូចតទៅ៖
១) នៅក្នុងដំណើររឿងស្តីអំពីខ្សែជីវិតរបស់អ្នក ខាងលើនេះ អ្នកអាចជ្រើសយកប្រធានបទ៣គឺ៖
យុវវ័យ
គ្រួសារ
ប្រពៃណី
២) ភាពយន្តរបស់អ្នកត្រូវបានកំណត់រយះពេលមិនអោយលើសពី ២៩វិនាទី ឡើយ ។នៅពេលផលិតវារួច ចូរអ្នកផើ្ញមកយើងខ្ញុំមិនអោយលើសពីថៃ្ង ២៩វិច្ឆិកា ២០១៥។
សំគាល់៖ ចំពោះរយះពេលនៃការដាក់បង្ហាញចំណងជើង គឺមិនត្រូវរាប់បញ្ចូលទៅក្នុងចំនួន២៩វិនាទីនៃវីដេអូប្រកួតប្រជែងរបស់អ្នកឡើយ។
ប្រសិនបើអ្នកចង់បានខែ្សវីដេអូដែលមានជាឧទាហរណ៌សំរាប់ការប្រកួតនេះ ចូរអ្នកវាយពាក្យ 29초 영화제 ក្នុងគេហទំព័រ Youtubeដែលមាន Video ដូចខាងក្រោម
៣) នៅពេលអ្នកបង្កើតវីដេអូរបស់អ្នកចប់សព្វគ្រប់ សូមលោកអ្នកមេត្តាធ្វើការទាក់ទងមកយើងខ្ញុំដើម្បីស្នើសុំពាក្យចុះឈ្មោះប្រកួតប្រជែង (application form) ព្រមទាំងកិច្ចសន្យានានាទាក់ទិននឹងការប្រកួត។ បន្ទាប់មកលោកអ្នកផើ្ញមកយើងខ្ញុំនូវឯកសារដូចខាងក្រោមៈ
‍- ពាក្យឈ្មោះប្រកួតប្រជែង (ដែលបានបំពេញចប់)
‍-វីដេអូ២៩វីនាទី
‍-កិច្ចសន្យាទាក់ទិននឹងការប្រកួត
‍-សេចក្តីសងេ្ខបនៃអត្តន័យរបស់វីដេអូ
៤) យើងខ្ញុំនឹង Post វីដេអូរបស់អ្នកនៅលើpage (K-film Contest) របស់យើងចាប់ពីថៃ្ងទី ៣០វិច្ឆិកាដល់ថៃ្ង៣ធ្នូ ២០១៥ដើម្បីទទួលបាន Like and Share.

៥) វីដេអូដែលជាប់ចំណាត់ថ្នាក់នឺងត្រូវវាយតមៃ្លតាមរយះ ភាពល្បីល្បាយ និងអត្ថន័យរបស់វីដេអូនោះ។

យើងខ្ញុំនឹងធ្វើការ update ពត៌មានបន្ថែមនាពេលខាងមុខ។ ប្រសិនបើលោកអ្នកមានចំងល់ លោកអ្នកអាចសាកសួរតាមរយះពត៌មានទំនាក់ទំនងនៅក្នុងpage (K-film Contest) របស់យើងខ្ញុំ។
សូមអរគុណ!


응원댓글0

  • 댓글/답변은로그인 후, 작성해주세요!